ហ្គេមបាញ់គ្នា Online ដែលកំពុងទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំង ទូទាំងពិភពលោក ឈ្មោះថា Playerunknown Battlegrounds ឬហៅកាត់ថា PUBG បានកំពុងទាក់ទាញចិត្តអ្នកលេង ហ្គេមជាច្រើន ឲ្យទិញហ្គេមនេះ លេងមិនចេះចប់ មិនចេះហើយ បើទោះបីជាដឹង ជនក្បាលខូចខ្លះលេង Hacked ក៏ដោយ។


បើទោះជា មានអ្នកលេង Hackក៏ដោយ ក៏នៅតែមាន អ្នកលេង ហើយខ្លះក៏ត្រូវបាន ក្រុមហ៊ុនបិទគណនី តែនៅតែបន្តទិញ យកមកលេងទៀត នេះសបង្ហាញ ឲ្យឃើញថា ហ្គេមនេះពិតជា ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកលេង ហ្គេមទូទៅ ពិសេសវាបាន បំបែកកំណត់ត្រា ពិភពលោកទៀតផង ថែមទាំងស៊ីដាច់ហ្គេមធំៗ មួយចំនួនទៀងជុំវិញ ចំនួនអ្នកលេង មានការកើនឡើង ជាលំដាប់។



តាមរយៈគេហទំព័រ ហ្វេស ប៊ុក ឈ្មោះថា Nuch So SooMei ដែលគាត់តែងតែលេង ហ្គេម PUBG ក្រោយពីទំនេរពីការរៀនសូត្រ បានសរសេររៀបរាប់ប្រាប់ថា៖ «វាជាការឈឺចាប់មួយដែរពិបាកនឹងបំភ្លេច​ ​វាបានកេីតឡេីងដោយសារការញៀន នឹងទូរស័ព្ទ​ និងញៀននឹងហ្គេម។



អ្នកម្តាយបងប្អូននឹងមិត្តភក្តិ អោយឈ្មោះជំងឺនឹងថា​ PUBG សុីភ្នែកមែនខ្ញុំតែងតែលេង វាគ្រប់ពេលដែរខ្ញុំទំនេរ​ ខ្ញុំលេងមិនចង់នឹងព្រិចភ្នែក​ ទេីបធ្វេីឲ្យកេីតមានជំងឺនេះ​ វាកេីតមកពីការដែរយេីង ប្រឹងសំលឹងអ្វីមួយខ្លាំងពេក​ ហេីយនិងការដែរយេីងលេងវាហួសកំរិតពេក​ លោកគ្រូពេទ្យនិយាយថាភ្នែកប្អូ​នវាមាន អាការះធ្ងន់ធ្ងរ​ ដោយសារតែវាស្ងួតខ្លាំងពេក។


ហេីយពេលដែរស្ងួតខ្លាំង យេីងក៏មានអារម្មណ៍ថា វារកាំចង់តាសញីដល់ពេលញី វាក៏ធ្វេីអោយភ្នែកយេីងវារលាក​ តំបូងឡេីយវាគ្រាន់តែហេីមតែបន្ទាប់ពី ហេីមភ្នែកខ្ញុំក៏ចាប់ផ្តេីមឡេីងក្រហមហេីម ហេីយវាមានការឈឺចាប់ខ្លាំង ខ្ញុំក៏ទៅរកគ្រូពេទ្យនៅមន្ទីរពេទ្យព្រះអង្គឌួង។



​គាត់ក៏និយាយថា​ ភ្នែកប្អូនមានការរលាកធ្ងន់ធ្ងរហេីយថែមទាំងរហែកដល់កូនក្រមុំភ្នែក​ ហេីយនៅក្នុងភ្នែកគឺពោរពេញទៅដោយ Membranes ដែររលួយត្រូវធ្វេីការគៀរសំអាត ចេញនឹងផ្អាកអោយ កាន់ទូរស័ព្ទសិន​ ហូបអ្វីត្រូវតមនិងត្រូវប្រេីប្រាស់ថ្នាំឲ្យបានត្រឹមត្រូវ​ ថ្នាំខ្លះត្រូវប្រេី6ម៉ោងម្តង​ 8ម៉ោង​ម្តង​ 12ម៉ោងម្តង​ តែធ្ងន់កជាងគេគឺទឹកភ្នែកសិម្បនិម្មិតត្រូបន្តក់រាងរាល់1ម៉ោងម្តងទៅ2ម៉ោង។



លឺភ្លាមធ្លាក់ថ្លេីមក្តុកតែម្តង​ អ្នកជំងឺក៏ឈឺ​ហេីយមេីលមិនឃេីញទៀតមួម៉ៅណាស់ ទៅណាត្រូវមានអ្នកដឹកដៃម្ខាងវាមានទៅអីតែនេះទាំងសងខាងទៀត ហេីយរឹតតែអាណិតអ្នកចាំដាក់ថ្នាំមិនដែរបាន ដេកទេយប់ឡេីង​ ទំរាំបានធូរស្បេីយមិនងាយទេណា​ ឈឺក៏ឈឺធុញក៏ធុញរាប់អាទិត្យនៅតែក្នុងផ្ទះព្រោះ មិនសូវអោយត្រូវខ្យល់​តែក៏អរគុណដល់គ្រួសារមិត្តភក្តិនិង បងប្រុសទាំងអស់ដែរកំដរគ្រប់ពេលមិនសូវអោយអផ្សុកទេ ហេីយក៏សូមអរគុណដល់ លោកគ្រូអ្នកគ្រូពេទ្យដែរ បានយកចិត្តទុកដាក់ មេីលថែកន្លងមកដែរ។


ជាចុងក្រោយសូមផ្តាំទៅ All team ក្នុង PUBG សូមកាត់បន្ថយខ្លះទៅកុំអោយជួបរឿងបែបនេះដូចខ្ញុំអី​ វាឈឺណាស់ណាពិបាកទ្រាំទៀត​ ឈឺអ្វីផ្សេងមិនសូវអីទេ តែឈឺភ្នែកនេះមួយមិនចង់និយាយទេបរិយាយមិនចង់បាន​ ហេីយក៏រាងដែរ​ឃេីញរូបនិងវីដេអូ ភ្នែកខ្លួនឯងហេីយញញេីត​ សុំបាយបាយមួយរយះពេលធំហេីយ»៕